
01 / FACE CARE
Cleansing Gel
Aloe Vera + Cocoon
ជែលលាងសម្អាតមុខ ប្រទាលកន្ទុយក្រពើ + សម្បុកដង្កូវនាង
ស្បែកមុខភ្លឺថ្លា មានសំណើម និងកាត់បន្ថយភាពចាស់
អត្ថប្រយោជន៍
ជួយសម្អាតម្សៅធូលី ជាតិខ្លាញ់ និងញើសនៅលើស្បែកមុខបានជ្រះស្រឡះល្អ ដោយមិនធ្វើឱ្យស្បែកមុខស្ងួត។ ផ្តល់សំណើមដល់ស្បែក និងជួយធ្វើឱ្យស្បែកមុខមានអារម្មណ៍ស្រស់ស្រទន់ ភ្លឺថ្លា និងកាត់បន្ថយភាពចាស់របស់ស្បែកមុខ។
វិធីប្រើប្រាស់
- លាងដៃឱ្យស្អាត និងបន្ថែមទឹកឱ្យផ្ទៃមុខមានសំណើមតិចៗ។
- ច្របាច់ជែលក្នុងបរិមាណសមល្មម (2–3 ដំណក់) លើបាតដៃ។
- ម៉ាស្សាថ្នមៗលើផ្ទៃមុខរយៈពេល 30–60 វិនាទី។
- លាងសម្អាតចេញដោយទឹកស្អាត រួចជូតមុខដោយកន្សែងទន់ឱ្យស្ងួតថ្នមៗ។
- សូមប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អបំផុតសម្រាប់ស្បែកមុខ។
ការរក្សាទុក
សូមរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតា គ្មានសំណើម និងផុតពីដៃក្មេង។