SORIYA / PRODUCT KNOWLEDGE
Products Info
បទបង្ហាញណែនាំអំពីផលិតផលម៉ាក «សុរិយា»
មួយជំហ៊ានឆ្ពោះទៅមុខដំណើរការផលិត និងគុណប្រយោជន៍ផលិតផល
មូលដ្ឋានសំខាន់ៗចំនួន ៤ របស់ក្រុមហ៊ុន បុរាណឃែរ អេស៊ា
- សុវត្ថិភាពរបស់អ្នកប្រើប្រាស់
- គុណភាពល្អ អាចទុកចិត្តបាន
- រូបមន្តដែលមានប្រសិទ្ធភាព និងផ្អែកលើវិទ្យាសាស្ត្រពិត
- ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់សម្រាប់រយៈពេលយូរ
ក្រុមការងារសំខាន់ៗនៅក្នុងផ្នែកផលិតកម្ម
- R&D
- ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍផលិតផល
- QR/QC
- ផ្នែកធានា និងត្រួតពិនិត្យគុណភាព
- PRODUCTION
- ផ្នែកផលិតកម្ម និងវេចខ្ចប់
Cleansing Gel
Aloe Vera + Cocoon
ជែលលាងសម្អាតមុខ ប្រទាលកន្ទុយក្រពើ + សម្បុកដង្កូវនាង
ស្បែកមុខភ្លឺថ្លា មានសំណើម និងកាត់បន្ថយភាពចាស់

វត្ថុធាតុដើមសំខាន់ៗ
សម្បុកដង្កូវនាង
សម្បូរទៅដោយប្រូតេអ៊ីន (Sericin & Fibroin) និងវីតាមីន ជួយផ្តល់សំណើម រក្សាសុខភាពស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញ។
ប្រទាលកន្ទុយក្រពើ
មាន Amino acid, Vitamin C & E និងសារធាតុរ៉ែ ជួយថែរក្សាស្បែកឱ្យទន់រលោង ផ្តល់សំណើម និងប្រឆាំងអុកស៊ីតកម្ម។
អត្ថប្រយោជន៍
ជួយសម្អាតម្សៅធូលី ជាតិខ្លាញ់ និងញើសនៅលើស្បែកមុខបានជ្រះស្រឡះ ដោយមិនធ្វើឱ្យស្បែកមុខស្ងួត។ ផ្តល់សំណើម ធ្វើឱ្យស្បែកមុខមានអារម្មណ៍ស្រស់ស្រទន់ ភ្លឺថ្លា និងកាត់បន្ថយភាពចាស់របស់ស្បែកមុខ។
វិធីប្រើប្រាស់
- លាងដៃឱ្យស្អាត និងបន្ថែមទឹកឱ្យផ្ទៃមុខមានសំណើមតិចៗ។
- ច្របាច់ជែលក្នុងបរិមាណសមល្មម (2–3 ដំណក់) លើបាតដៃ។
- ម៉ាស្សាថ្នមៗលើផ្ទៃមុខរយៈពេល 30–60 វិនាទី។
- លាងសម្អាតចេញដោយទឹកស្អាត រួចជូតមុខដោយកន្សែងទន់ឱ្យស្ងួតថ្នមៗ។
សូមប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អបំផុតសម្រាប់ស្បែកមុខ។
Coffee
Body Scrub
ស្ក្រាប់ខ្លួនកាហ្វេ

វត្ថុធាតុដើមសំខាន់ៗ
ម្សៅកាហ្វេ
ជួយជម្រុះកោសិកាស្បែកចាស់ៗ (Exfoliation) ឱ្យស្បែកទន់រលោង។ Caffeine និង Polyphenols អាចជួយកាត់បន្ថយស្ត្រេស និងការពារស្បែកប្រឆាំងអុកស៊ីតកម្ម។
ទឹកឃ្មុំ
ជួយឱ្យស្បែកទន់ មានសំណើម បន្ថយភាពស្ងួត និងរមាស់ ឱ្យស្បែកមានផាសុខភាព មើលទៅភ្លឺ និងមានសុខភាពល្អ។
អំពិលទុំ
មាន organic acids និង antioxidant ដែលអាចជួយឱ្យស្បែកមើលទៅស្រស់ថ្លា មានភាពរស់រវើក និងជួយជម្រុះកោសិកាចាស់ៗ។
អត្ថប្រយោជន៍
ជួយជម្រុះកោសិកាស្បែកចាស់ៗ សម្អាតភាពកខ្វក់ដែលស្ទះលើស្បែក ធ្វើឱ្យស្បែកភ្លឺថ្លាជាងមុន ទន់រលោង និងមានសំណើម។
របៀបប្រើប្រាស់
- លាងសម្អាតស្បែកឱ្យបានស្អាត រួចយកសាច់ស្ក្រាប់លាបឱ្យសព្វលើតំបន់ដែលចង់ខាត់។
- ម៉ាស្សាថ្នមៗលើស្បែករយៈពេល 10–15 នាទី រួចសម្អាតជាមួយទឹកស្អាត។
- គួរប្រើប្រាស់ 2–3 ដងក្នុងមួយសប្តាហ៍។
Coffee
Scrub Soap
សាប៊ូស្ក្រាប់កាហ្វេ

វត្ថុធាតុដើមសំខាន់ៗ
ប្រេងដូង
ជាប្រេងធម្មជាតិដែលសម្បូរ Fatty Acids ជាពិសេស Lauric Acid, Myristic Acid, Caprylic Acid និង Capric Acid។ Fatty acids ជួយឱ្យស្បែកទន់ និងគាំទ្ររបាំងការពារស្បែក (skin barrier)។
ទឹកឃ្មុំ
ជួយឱ្យស្បែកទន់ មានសំណើម បន្ថយភាពស្ងួត និងរមាស់ ឱ្យស្បែកមានផាសុខភាព មើលទៅភ្លឺ និងមានសុខភាពល្អ។
Glycerin
ជា Humectant ដែលមានតួនាទីក្នុងការផ្តល់ និងរក្សាសំណើមស្បែក។
អត្ថប្រយោជន៍
ជួយជម្រុះកោសិកាស្បែកមុខចាស់ៗ សម្អាតភាពកខ្វក់ដែលជាប់លើស្បែកមុខ ធ្វើឱ្យស្បែកមុខភ្លឺថ្លាជាងមុន ទន់រលោង និងមានសំណើម។ កាន់តែប្រើ កាន់តែប្លែក។
របៀបប្រើប្រាស់
- លាងស្បែកមុខឱ្យសើមជាមុន រួចដុសសាប៊ូពីលើរហូតបង្កើតជាពពុះ។
- ម៉ាស្សាថ្នមៗលើស្បែកមុខរយៈពេល 1–3 នាទី រួចសម្អាតចេញ។
- អាចប្រើប្រាស់ប្រចាំថ្ងៃ។
ប្រភេទ និងតម្លៃផលិតផលនៅលើទីផ្សារ
ចំណាំ៖ ដៃគូទាំងអស់ត្រូវលក់រាយទៅតាមតម្លៃរបស់ក្រុមហ៊ុន។
ហេតុអ្វីត្រូវជ្រើសរើសផលិតផលម៉ាក សុរិយា?
- ផលិតពីវត្ថុធាតុដើមធម្មជាតិរបស់ខ្មែរយើង (100% Natural or Organic)។
- ផលិតដោយរោងចក្រកូនខ្មែរដែលមានបទពិសោធន៍ជាង ៧ ឆ្នាំ ដោយម្ចាស់ភាគហ៊ុន ថ្នាក់ដឹកនាំ និងក្រុមការងារផលិតទាំងអស់ជាកូនខ្មែរ។
- ផលិតផលត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងម៉ត់ចត់ មុនបញ្ចេញមកទីផ្សារ។
- ផលិតផលមានគុណភាពខ្ពស់ តែតម្លៃអាចទទួលយកបានសម្រាប់អ្នកទាំងអស់គ្នា។
- មានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងវិស័យផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាងនៅកម្ពុជា។
- ម្ចាស់ប្រេនប្តេជ្ញាធ្វើ Branding & Marketing ឱ្យបានខ្លាំងក្លា និងជាប្រចាំ។
- ម្ចាស់ប្រេននឹងបញ្ចេញផលិតផលថ្មីៗ និងល្អៗបន្ថែមទៀតចូលទីផ្សារ។
សម្រស់ភ្លឺថ្លាពីធម្មជាតិ